ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះ រថយន្តស៊ាំយ៉ុង១គ្រឿង នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅថ្ងៃពុធ ៦កើត ខែជេស្ឋុ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១និង១០នាទីព្រឹក នៅចំណុចផ្ទះឈ្មោះ គឹម សុភាព ស្ថិតនៅភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង ម៉ាកស៊ាំយ៉ុង ចតទុកនៅក្បែរសំយាបផ្ទះ ។

មូលហេតុ៖ នៃការឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត ។

ករណីខាងលើ សមត្ថកិច្ចបានចេញរថយន្តអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត និងមិនបណ្ដាលឲ្យឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ ៕

មតិយោបល់