ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ករណីម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល

ត្បូងឃ្មុំ: រងរបួសធ្ងន់ស្រាល ០៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣៥នាទី លើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទន:តេលា លោកសាន លាង ស្ថិតនៅភូមិតាប៉ាវបំពេញទេស ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រវាងម៉ូតូ និងម៉ូតូ ទិសដៅស្របគ្នា ។

ម៉ូតូម៉ាក វ៉េវឆ្លាម ពណ៌ខ្មៅ គ្នានផ្លាកលេខ បើកបរដោយឈ្មោះ ធឿន ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងឫស្សី ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នករួមដំណើរ ០២នាក់៖
១-ឈ្មោះ យ៉ុង នារតី ភេទស្រី អាយុ ១៤ឆ្នាំ ជាតិខ្មែរ។
២-ឈ្មោះ យ៉ុង ពិសី ភេទស្រី អាយុ ១២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយអ្នកបើកបរខាងលើ (បើកបរក្នុងស្ថានភាពស្រវឹង) លុះមកដល់កន្លែងកើតហេតុបានបុកម៉ូតូមិនស្គាល់ ម៉ាកពីក្រោយ បណ្ដាលឲ្យអ្នកបើកបរម៉ូតូម៉ាកវ៉េវ រងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសធ្ងន់០១នាក់ រងរបួសស្រាល០១នាក់ ។

ក្រោយពេលកើតហេតុម៉ូតូមិនស្គាល់ម៉ាក បើកបររត់ទៅទិសខាងជើងបាត់៕

មតិយោបល់