ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រី ២នាក់ ដេញគោឆ្លងស្ទឹង និងក្មេងប្រុសម្នាក់ ចុះមុជទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំ: ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មានមនុស្សលង់ទឹកស្លាប់ចំនួន ២ករណី បណ្តាលឲ្យស្លាប់មនុស្សចំនួន ៣នាក់។

១.វេលាម៉ោង ១០និង០០នាទីព្រឹក ស្ថិតនៅភូមិក្បាលដំរី ឃុំទំរីង ស្រុកសណ្តាន់។
ជនរងគ្រោះឈ្មោះ យ៉ង់ ឆានុន ភេទប្រុស អាយុ ៦ឆ្នាំ ។

មូលហេតុ៖ ជនរងគ្រោះចុះមុជទឹកស្រះ ក្រោយផ្ទះពេលឪពុកម្តាយមិននៅ។

២.វេលាម៉ោង ១០និង៣០នាទីព្រឹក ស្ថិតនៅចំណុចរកាចាបភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក។
-ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីម៉ាស់ ភេទស្រី អាយុ ១៤ឆ្នាំ។
-ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីការ ភេទស្រី អាយុ ១៣ឆ្នាំ។

មូលហេតុ៖ ដេញគោឆ្លងស្ទឹងតាំងក្រសាំង បណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់