ព័ត៌មានជាតិ

រថយន្តដឹកត្រី ថយក្រោយចុះចំណោត បណ្តាលឲ្យជ្រុលបុកផ្ទះពលរដ្ឋនិងរថយន្ត រងការខូចខាតយ៉ាងដំណំ

ប៉ៃលិន: នៅវេលាម៉ោង៧និង៣៥នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មានករណីរថយន្តដឹកត្រី១គ្រឿង បើកថយក្រោយ បណ្តាលឲ្យបុកផ្ទះប្រជាពលរដ្ឋ និងរថយន្ត រងការខូចខាតយ៉ាងដំណំ ស្ថិតនៅត្រង់ចំណុចផ្សារសាមគ្គី ហៅ(ផ្សារប៉ាហ៊ី) ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ ។

ម្ចាស់រថយន្តបង្កឈ្មោះ បារាំង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកលក់ត្រី បើករថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន 3A-3839 បណ្តាលឲ្យរងការខូចខាត ផ្នែកខាងក្រោយ។ រីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះ ទូច ភេទប្រុស អាយុ៤៣ឆ្នាំ ដោយមានរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM-9974 បែកកញ្ចក់ផ្នែកខាងក្រោយ ។

នៅមុនពេលកើតហេតុ មានបុរសម្នាក់ បើករថយន្តដឹកត្រី យកទៅលក់ឱ្យម៉ូយក្នុងផ្សារ ពេលលក់ត្រីអស់ហើយ បានបើករថយន្តថយក្រោយ ដើម្បីឈប់សម្រាក ប៉ុន្តែចំចំណោតចុះទួល ស្រាប់តែរលត់ម៉ាស៊ីន ដាក់លេខក៏អត់ជាប់ ហើយក៏ចាប់ហ្វ្រាំងមិនស៊ីទៀត បណ្តាលឲ្យរថយន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ឃើញបែបនេះ ម្ចាស់ផ្ទះភ័យនាំគ្នារត់គេចស្ទើរមិនទាន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចក្រុងប៉ៃលិន បានចុះទៅពិនិត្យ ដោយភាគីខាងរថយន្តបង្ក ចេញថ្លៃការខូចខាត សងម្ចាស់ផ្ទះ និងរថយន្ត ដើម្បីបញ្ចប់រឿង ៕

មតិយោបល់