ព័ត៌មានជាតិ

ប្រុស-ស្រីចំនួន៦នាក់ លេងល្បែងស៊ីសង ត្រូវនគរបាលឃាត់ខ្លួន ធ្វើការអប់រំ

បាត់ដំបងៈ នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ឯក ផង សុភាព អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងផ្នែកជំនាញ ស ហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលតាម៉ឺន បង្រ្កាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង (អាប៉ោង) មួយករណី នៅចំណុចភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង

ករណីខាងលើនេះ ឃាត់ខ្លួនជនសង័្សយបាននួន០៦នាក់ (ស្រី០៣នាក់) ព្រមទាំងដកហូតសម្ភារៈភស្តុតាងរួមមាន៖ -ម៉ូតូចំនួន០៥គ្រឿង -ចានអាប៉ោង០១ ផ្តិលគម្របចានអាប៉ោង០១ -ប៉ាយចាក់អាប៉ោង០១, កន្ទេលក្រាល០១ ។

អ្នកលេងល្បែងស៊ីសងនេះ ត្រូវបាននគរបាលធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព ហើយឱ្យវិលទៅលំនៅដ្ឋានវិញ ៕

មតិយោបល់