ព័ត៌មានជាតិ

រថយន្តតាក់ផ្តាច់ជីវិតអុំចាស់ម្នាក់….

កណ្តាល: កាលពីវេលាម៉ោង ០៨ និង ០០នាទីយប់ថ្ងៃទី ០៨ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូចំពីក្រោយពេញមួយទំហឹង បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ស្ថិតនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្តបង្ក ម៉ាក SANG YONG ISTANA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R-6436 ធ្វើដំណើរពីលិចទៅកើត ដឹកអ្នកដំណើរ មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូកំពុងឆ្លងផ្លូវ។

ជនរងគ្រោះមានឈ្មោះ ស៊ូ សារ៉ន ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ1A-7756 ធ្វើដំណើរពីជើងទៅត្បូង ស្លាប់នៅកន្លែងកើតហេតុ។

មូលហេតុ៖ បណ្ដាលមកពីការបើកបររថយន្ត និងម៉ូតូល្បឿនលឿន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ ចំណែកឯ សាកសពបានប្រគល់ជូន ក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់