ព័ត៌មានជាតិ

វិលភ្លែតខ្នោះភ្លាម! យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទសមគំនិត ឃាតកម្ម

កណ្ដាលៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លទ្ធផល ការស៊ើបអង្កេតស្រាវជ្រាវដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលា
ដំបូងខេត្តកណ្ដាល
-ករណី៖ សមគំនិត បទឃាតកម្ម។
-កើតហេតុ៖ ថ្ងៃទី០៦.១២.២០១៦ ចំណុច ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
-ចាប់ខ្លួន៖ ថ្ងៃទី២៨.០៥.២០២០ នៅចំណុចផ្ទះជនជាប់ចោទភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
-ដីកាលេខ ៖ ៣១០ ដកបចខ ចុះថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៧ ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត
កណ្តាល។

ជនជាប់ចោទឈ្មោះ រឹត រស្មី ភេទប្រុស​ អាយុ ២១ឆ្នាំ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ ក្រោយកើតហេតុរួច ជនជាប់ចោទបានរត់ទៅធ្វើការ នៅប្រទេសថៃបាត់ លុះមកដល់ថ្ងៃទី២៨ ខែឩសភា ឆ្នាំ២០២០ ជនជាប់ចោទ បានវិលត្រឡប់ចូលផ្ទះវិញ ត្រូវកម្លាំងប៉ុស្តិ៍ព្រែកហូរ ឃាត់ខ្លួនបាន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់