ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់១គ្រឿង បើកថយក្រោយ កិនមនុស្សស្លាប់ម្នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: កាលពីវេលាម៉ោង១០និង៥៦នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ មានរថយន្តបែនដឹកខ្សាច់១គ្រឿង បើកថយក្រោយ បណ្តាលឲ្យកិនមនុស្សស្លាប់ម្នាក់ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ។

ហេតុការណ៍មានមនុស្សស្លាប់ខាងលើនេះ ម្ចាស់ទីតាំងបូមខ្សាច់ ព្យាយាមបិទបាំង មិនចង់ឲ្យបែកធ្លាយនិងចេញផ្សាយនោះឡើយ ហើយសពជនរងគ្រោះ ត្រូវបានដឹកចេញយ៉ាងលឿន ពីកន្លែងកើតហេតុ យកទៅស្រុកកំណើត ប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់