ព័ត៌មានជាតិ

Update៖ ឃាត់ខ្លួន ព្រះ ចៅអធិការ វត្ត និង ប្អូនបង្កើត យក ញញួ វាយ សម្លាប់ អ្នក រត់ ម៉ូតូឌុប

ឧត្តរមានជ័យៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាកម្លាំង នគរបាល ព្រហ្មទណ្ឌ បាន ស្រាវជ្រាវ ករណី ឃាតកម្ម មួយ កាលពី ថ្ងៃ ទី ១៣ ខែសីហា ឆ្នាំ ២០១៩ នៅ ស្រុក អន្លង់ វែង ។
តាម របាយការណ៍ បាន ឲ្យ ដឹង ថា កាលពី ថ្ងៃ ទី ១៤ កម្លាំង សមត្ថកិច្ច បាន ទទួល បណ្តឹង ពី ប្រជាពលរដ្ឋ ដែល ជា ក្រុម គ្រួសារ របស់ ជន រង គ្រោះ ថា គាត់ បាន បាត់ ប្តី របស់ គាត់ ចេញ ទៅ រត់ ម៉ូតូឌុប មិនឃើញ ត្រឡប់ មក វិញ ។ នៅ ព្រឹក ថ្ងៃ ១៥ កម្លាំង សមត្ថកិច្ច បាន រក ឃើញ ម៉ូតូ របស់ ជន គ្រោះ និង សម្លៀក បំពាក់ របស់ គាត់ ត្រូវ បាន យក ទៅ បោះចោល នៅ ស្ពាន ខាងលិច ទីរួមស្រុក អន្លង់ វែង តាម បណ្តោយ ផ្លូវ ហា យ វេ ក្នុង កំ ពោត ព្រៃ ម៉ូតូ មាន ប្រឡាក់ ទៅ ដោយ ឈាម ។
កម្លាំង សមត្ថកិច្ច បាន សន្និដ្ឋាន ជាបឋម ថា ជា ករណី ឃាតកម្ម ។
បន្ទាប់ ធ្វើការ ស៊ើបអង្កេត យ៉ាង យកចិត្តទុកដាក់ គឺ នៅ ថ្ងៃ ១៣ ខែសីហា ឆ្នាំ ២០១៩ ជន រង គ្រោះ ត្រូវ បាន ព្រះ ចៅអធិការ វត្ត ព្រះ នាម ឆាយ ឡុ ង ព្រះ ជន្ម ២៧ វស្សា បាន ហៅ ម៉ូតូ ជន រង គ្រោះ ជិះ នៅ ម៉ោង ១២ ថ្ងៃត្រង់ រហូត ម៉ោង ៣ រសៀល ទូរស័ព្ទ ជន រង គ្រោះ ដាច់ ទំនាក់ទំនង រហូត ។
រហូត មក ដល់ រសៀល ថ្ងៃ ទី ១៦ សីហា នេះ កម្លាំង សមត្ថកិច្ច បាន កំណត់ មុខសញ្ញា ជនសង្ស័យ ចំនួន ២ នាក់ គឺ ម្នាក់ ជា ព្រះសង្ឃ ជា ចៅអធិការ វត្ត និង ម្នាក់ ទៀត ជា ប្អូនបង្កើត របស់ ព្រះសង្ឃ ។
បន្ទាប់ ពី ធ្វើការ សាកសួរ រួច ជនសង្ស័យ ជា ព្រះសង្ឃ ព្រះ នាម ឆាយ ឡុ ង ព្រះ ជន្ម ២៧ វស្សា បាន សារភាព ថា លោក ពិតជា បាន វាយ សម្លាប់ ជន រង គ្រោះ ដា ត់ ហាត់ អាយុ ៦៨ ឆ្នាំ ជា អ្នក រត់ ម៉ូតូឌុប ស្លាប់ ពិតប្រាកដ មែន វាយ នឹង ញញួ ត្រង់ កញ្ចឹងក ជា ច្រើន ញញួ រួច បាន ដោះ ខោ ជន រង គ្រោះ មក ស្លៀក ដោះ ស្បង់ ចេញ អត់ អាវ ពាក់មួក សុវត្ថិភាព របស់ ជន រង គ្រោះ ជិះ ម៉ូតូ មក ទិញ កា រ៉ុ ង ចំនួន ៣ យក ទៅ ច្រក សាកសព ដឹក មក ចោល ក្នុង ព្រៃ ចម្ងាយ ៦ គីឡូម៉ែត្រ ពី កន្លែង វាយ សម្លាប់ រួច ទើប ជិះ ម៉ូតូ មក ស្ពាន ផ្តួល ម៉ូតូ និង ដោះ ខោអាវ ចោល ស្លៀក ស្បង់ រួច ទើប តេ ហៅ ប្អូន មក ឌុ ប ទៅ វត្ត វិញ ម៉ោង ៨ យប់ ថ្ងៃ កើតហេតុ ។
កម្លាំង សមត្ថកិច្ច បាន ឲ្យ ដឹង ថា មូលហេតុ ដែល ឈាន ដល់ ការ ធ្វើឃាត ព្រោះ ព្រះសង្ឃ បាន ខ្ចីប្រាក់ ពី ជន រង គ្រោះ ចំនួន ៤៥០០ ដុល្លារ ដោយ ជន រង គ្រោះ បានដឹង ថា ព្រះ អង្គ មាន ស្រី ស្នេហ៍ និង ជំពាក់ លុយ គេ ជាង ៣០ លាន រៀល ។
ក្រោយ ពី រក ឃើញ សាកសព និង ផ្អែក ចម្លើយ សារភាព បាន ស្នើ សុំ មន្ទីរ ធម្មការ និមន្ត ព្រះសង្ឃ អនុ គុណ ធ្វើ ពិធី ផ្សឹក តាម បែប ពុទ្ធសាសនា រួច ធ្វើការ ឃាត់ខ្លួន តាម នីតិវិធី ៕

មតិយោបល់