កំពង់ធំៈ ករណីទី១នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី រន្ទះបាញ់ បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅភូមិស្រីរងិត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ស៊ត ប្រាក់ភេទ ប្រុស អាយុ៤៩ឆ្នាំ ។
មូលហេតុ៖ ទៅឆ្លុះកង្កែបពេលមេឃកំពុងភ្លៀង បណ្តាលឱ្យត្រូវរន្ទះបាញ់ស្លាប់ ។
ករណីទី២នៅថ្ងៃសុក្រ៨កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២និង២៥នាទី ត្រូវរន្ទះបាញ់ ស្លាប់ម្នាក់ ស្ថិតនៅភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ មី ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ ។
មូលហេតុ៖ ភ្ជួរស្រែពេលមេឃកំពុងភ្លៀង បណ្តាលឱ្យត្រូវរន្ទះបាញ់ស្លាប់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ខាងលើ ពិតជាត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ហើយបានប្រគល់ទៅសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់