សៀមរាប:នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ បើកបុកជាមួយ និងពំនូកថ្មក្នុងការដ្ឋានសាងសង់ផ្លូវមួយកន្លែងបណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ ត្រង់ចំណុចលើផ្លូវលេខ២៦៥A ស្ថិតក្នុងភូមិគរ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ក្រហម សេរីឆ្នាំ ២០០២ (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ពិន លី ភេទប្រុស (ស្លាប់) អាយុ ៤៦ឆ្នាំ រស់នៅភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងទិសដៅពីត្បូងទៅជើង ។ លុះដល់ចំណុចកើតហេតុខាងលើក៏បាន បុកជាមួយ និង ពំនូកថ្មក្នុងការដ្ឋានសាងសង់ផ្លូវមួយកន្លែង ស្ថិតត្រង់ចំនុចកើតហេតុខាងលើ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ៕
មតិយោបល់