ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ករណីរថយន្តមន្ត្រីនគរបាល បើកបុករថយន្តដឹកទំនិញ១គ្រឿង កំពុងចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ស្ថិតនៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
មានរថយន្តម៉ាកឡិចសស៊ីស RX330 មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-0575 បើកបុករថយន្តដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេពញ 3D-5552 ចតនៅចិញ្ចើមផ្លូវ ។
នៅមុនពេលកើតហេតុ រថយន្ត ឡិចសស៊ីស RX330 បើកទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្ថានភាពងងឹតបន្តិច មើលមិនច្បាស់ជ្រុលទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ ដឹកទំនិញពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ធ្វើការសម្របសម្រួលឲ្យភាគីខាងរថយន្តដឹកទំនិញសងថ្លៃខូចខាតទៅរថយន្តឡិចស៊ីស៣៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
មតិយោបល់