ព័ត៌មានជាតិ

តៃកុងបើកលឿនជ្រុល បត់មិនទាន់ បណ្ដាលឲ្យក្រឡាប់ផ្អៀងជើង នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: នៅវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកុងតឺន័រក្រឡាប់ផ្អៀងជើង ក្បែរគល់ស្ពាន ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្ត សណ្ដោង កុងតឺន័រ ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-8196 សណ្ដោងកន្ទុយ ផ្លាកលេខ ភ្នំពេញ 4A-2612។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួស និងប៉ះពាល់ដល់សម្បត្តិរដ្ឋឡើយ ក្រោយពីកើតហេតុសមត្ថកិច្ច ក៏បានឲ្យម្ចាស់រថយន្តធ្វើការស្ទូចយកទៅជួសជុល៕

មតិយោបល់