ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ៣នាក់

កណ្តាល: កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត និងម៉ូតូ ស្ថិតលើផ្លូវលេខ២៦១ ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

រថយន្តម៉ាក កាមារី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2B-9516 បើកបរដោយឈ្មោះ យឿន ចាន់ថា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1L-4001 បើកបរដោយឈ្មោះ យាន សុខឃៀង ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ មានរួមដំណើរចំនួន២នាក់៖ ១-ឈ្មោះ វាំង សុខឡី ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅជាមួយគ្នា។ ២-ឈ្មោះ ឃៀង ស៊ីមិញ ភេទប្រុស អាយុ ០៤ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា បណ្ដាលឲ្យអ្នកបីរងរបួសធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាង និងអ្នកបើកបរ ទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី រីឯជនរងគ្រោះត្រូវបានបញ្ជូនសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់