ព័ត៌មានជាតិ

Update៖ បុរសជនជាតិចិនតៃវ៉ាន់ជាមេការរោងចក្រម្នាក់ អូសម៉ូតូចេញបំណងឌុបប្រពន្ធទៅបើកលុយ ស្រាប់តែដួលប្រកាច់ស្លាប់ក្នុងផ្ទះតែម្ដង

ភ្នំពេញ: បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ខណ:ដែលមានជំងឺប្រចាំកាយផង អូសម៉ូតូចេញបំណង់ឌុបប្រពន្ធទៅរកបើកលុយ ស្រាប់តែជួបគ្រោះអកុសល ខ្យល់គដួលស្លាប់ភ្លាមៗក្នុងបន្ទប់ជួល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមស្ត្រីជាភរិយារបស់សព បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង គឺ ហៅ ជែក គី ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរជាមេការរោងចក្រ ចំណែកគាត់ជាប្រពន្ធឈ្មោះ នុង ស្រីពេជ្រ អាយុ ៣៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា មានស្រុកកំណើត ភូមិព្រៃតាឌុក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ យោងតាមឯកសារពេទ្យមួយសន្លឹក ឃើញថាជនរងគ្រោះ ឈ្មោះ Jacky អាយុ ៥៨ឆ្នាំ ។

ស្ត្រីជាប្រពន្ធបន្តទៀតថា គាត់បានគ្នាជាប្តីប្រពន្ធអស់រយ:ពេលជាង ៣ឆ្នាំកន្លងមកហើយ តាំងពីអំឡុងឆ្នាំ២០១៧ មានកូន២នាក់ ប្រុសម្នាក់អាយុជាង១ខួប និងបច្ចុប្បន្នកំពុងមានផ្ទៃពោះជាង ៥ខែផងដែរ ។

ស្ត្រីដដែលរៀបរាប់ថា ប្តីរបស់គាត់ មានជំងឺគ្រួសក្នុងប្រម៉ាត់ ប្រើប្រាស់ថ្នាំជាប្រចាំ ហើយមុនកើតហេតុ ប្តីរបស់គាត់ក្រោយពីងើបដាំបបរហើយ រៀបចំខ្លួនបំណង់នាំគាត់ជាប្រពន្ធទៅបើកលុយនៅរោងចក្រ គ្រាដែលដើរទៅបម្រុងបណ្តើរអូសម៉ូតូចេញ ស្រាប់តែដួលប្រកាច់ត្រដរខ្យល់ស្លាប់ភ្លាមៗ ស្រែកហៅអ្នកជិតខាងឲ្យជួយ រកតែជួយមិនទាន់ ជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យ សាកសួរជាក់ស្តែង ឃើញថាស្លាប់ដោយជំងឺខ្យល់គ រួចដឹកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីពិនិត្យស្រាវជ្រាវ រកក្រុមគ្រួសារ រាយការណ៍ទៅស្ថានទូត ដើម្បីសម្រេចជាក្រោយ ៕

មតិយោបល់