ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីវាយប្លន់យកម៉ូតូ

ភ្នំពេញ: សមត្ថកិច្ចបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៦និង១៥នាទី នៅចំណុចវាលស្រែ ផ្លូវលំ ភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៥និង១០នាទី កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដឹកនាំនិងបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ទោ ហង្ស មុនី អធិការនគរបាលខណ្ឌ បានស្រាវជ្រាវរហូតឈានទៅដល់ការបង្រ្កាប ក្រុមចោរ ដែលបានធ្វើសកម្មភាព វាយប្លន់យកម៉ូតូ ពីអ្នករត់ម៉ូតូឌុប ស្ថិតនៅក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់៖
១/ឈ្មោះ ធឹម សិទ្ធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបប កម្មកររោងចក្រ ស្នាក់នៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល (គ្មានសារធាតុញៀន) ។
២/ឈ្មោះ ម៉េង សំរិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិពង្រ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល បានកសាង សំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូង រាជធានី ដេីម្បី ចាត់ការ ទៅ តាម នីតិវិធីច្បាប់ ៕

មតិយោបល់