កណ្តាលៈ មានករណីស្រវឹងស្រារលង់ទឹកបណ្តាលឲ្យស្លាប់នៅ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទី នៅចំណុច ក្នុងទន្លេមេគង្គចំងាយប្រហែល១០ម៉ែត្រពីច្រាំងទន្លេរ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលេីកដែក ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះសៀង ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិ វៀតណាមមុខរបរ ស៊ីឈ្នួល ទីលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមការបំភ្លឺរបស់ឈ្មោះបួយ យ៊ាំងប៊ូ បានបំភ្លឺថាឈ្មោះ តាសៀង ភេទប្រុស ជនជាតិវៀតណាមបានមកស្នាក់
នៅនិងរោងជាប់មាត់ទន្លេម្នាក់ឯង កន្លងមកឈ្មោះខាងលេីនេះគឺទៅមកៗ ដោយមានមុខរបរស៊ីឈ្នួលគេ។ នៅថ្ងៃកេីតហេតុឈ្មោះសៀងបានហូបស្រានៅរោងម្នាក់ឯងតាំងពីព្រឹក លុះដល់ម៉ោង២និង១០នាទី បានចុះមុជទឹកទន្លេ ពេលចុះមុជទឹកក៏បាត់តែម្ដង មិនបានងេីបទេ។អ្នកក្បែរនោះឃេីញមុជ
បាត់យូរពេកក៏បាននាំគ្នាផ្អេីលឆោឡោ នាំគ្នាមុជរាវ រក ប្រហែលជា ១ម៉ោងទេីបប្រទះឃេីញ ឈ្មោះសៀង នេះ រួចនាំគ្នាលេីកឡេីងមកគោកដេីម្បីជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះនេះបានស្លាប់បាត់ទៅហេីយ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសំណូមពរមិនឲ្យ សមត្ថកិច្ចពិនិត្យ លេីសពឪពុករបស់ខ្លួនឡេីយ ។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យនៅលំនៅដេីមតាមប្រពៃណី៕


មតិយោបល់