ភ្នំពេញៈ រថយន្តក្រុងដឹកអ្នកដំណើរបើកបុកកង់បីមួយគ្រឿង រួចជ្រុលទៅបុកម៉ូតូ ២គ្រឿងទៀត បណ្តាលឲ្យរបួសធ្ងន់ស្រាល ២នាក់ កាលពីវេលាម៉ោង ៣និង៤៥នាទី រសៀល ថ្ងៃទី ១មិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខផ្សារព្រែកលៀប ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រថយន្តក្រុងដឹកអ្នកដំណើរម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ 3B-6868 បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តក្រុងកង់បី និងម៉ូតូពីរគ្រឿងទៀត បានធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូងដោយរថយន្តខាងលើ បើកខាងក្រោយគេលុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករះកងលបីពីក្រោយ បណ្តាលឲ្យកង់បីរុលទៅបុកម៉ូតូពីរគ្រឿង នៅខាងមុខរងបួសធ្ងន់ស្រាលពីរនាក់នៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ សមត្ថកិច្ច មូលដ្ឋានបានមកដល់ទាក់ទងជំនាញ មកវាស់វែងយករថយន្តក្រុងកង់បី និងម៉ូតូ ទៅការិយាល័យចរចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីដោះស្រាយនាពេលក្រោយ រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕










មតិយោបល់