ព័ត៌មានជាតិ

បុរសម្នាក់តខ្សែភ្លើងឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ នៅស្រុកអង្គស្នួល

កណ្ដាល: នៅថ្ងៃ‌ទី០២ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ៨និង២០នាទីព្រឹក នៅចំណុចត្រពាំងទឹក ក្រោយផ្ទះចម្ងាយប្រហែល ១០ម៉ែត្រ ស្ថិតនៅភូមិព្រៃផ្ចឹក២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះ រិន វិបុល ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិរូង ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង។

វត្ថុតាងចាប់យក៖
-ខ្សែភ្លើងប្រវែង ២៥ម៉ែត្រ
-ដងឫស្សីប្រវែង ២ម៉ែត្រ មានចងដែកស្នរជាប់ជាមួយ សម្រាប់ឆក់ត្រី។

សភាពរឿងហេតុ៖ ការសួរបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ឃីម ណារី ភេទស្រី អាយុ ៣២ឆ្នាំ បានប្រាប់ឲ្យដឹងថាជនរងគ្រោះបានសុំទៅដើររកត្រី និងកង្កែប មួយសន្ទុះធំ ស្រាប់តែមានគេរត់មកប្រាប់ថា ជនរងគ្រោះបានតខ្សែភ្លើងឆក់ត្រី ឥឡូវឆក់ខ្លួនឯងហើយ បានរត់ទៅមើល តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានធ្វើការពិនិត្យលើសពជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្ដអគ្គិសនីឆក់ប្រាកដមែន។
សពបានប្រគល់ជូនក្រុមគ្រួសារ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់