ព័ត៌មានជាតិ

លោកតាអាយុ ៧៦ឆ្នាំម្នាក់ ចាប់រំលោភចៅបង្កើតអាយុទើប ៨ឆ្នាំ

ព្រះវិហារ: នៅវេលាម៉ោង ២ ទៀបភ្លឺឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកន្ទួត មានករណី រំលោភសេពសន្ថវ: មិនបានសម្រេច ជនសង្ស័យឈ្មោះ ប៊ូ សេង ភេទប្រុស អាយុ ៧៦ឆ្នាំ រស់នៅ បច្ចុប្បន្ន ភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
មុខរបរកសិករ ត្រូវជា ជីតារបស់ជនរងគ្រោះ។

ជនរងគ្រោះឈ្មោះ ខ ស ម ភេទស្រី អាយុ ៨ឆ្នាំ ជនជាតិខ្មែរ។

ករណីនេះ ចំពោះជនសង្ស័យប៉ុស្តិ៍នគរបាលរដ្ឋបាល បានចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់