ព័ត៌មានជាតិ

មានជំងឺព្យាបាលមិនជា បណ្តាលឲ្យស្រ្តីវ័យ៣៨ឆ្នាំម្នាក់ ផឹកថ្នាំបំពុលសត្វកណ្តុរសម្លាប់ខ្លួន

កំពង់ធំ: កាលពីវេលាម៉ោង១៣និង១៥នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ មានករណីស្ត្រីវ័យ៣៨ឆ្នាំម្នាក់ ត្រឡប់មកពីប្រទេសថៃ មានសភាពខុសប្លែកពីធម្មតា ចេះតែភ្លេចភ្លាំង មានជំងឺឈឺស្គមរីងរៃ បានផឹកថ្នាំបំពុលសត្វកណ្តុរ ធ្វើអត្តឃាត បណ្ដាលឲ្យស្លាប់ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ស៊ីម គា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។ ជនរងគ្រោះ នៅមុនពេលស្លាប់បានសរសេរទុកនូវពាក្យមួយឃ្លាថា៖ លាហើយបងប្អូនគ្មានត្រឡប់ទេ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានត្រឡប់មកពីប្រទេសថៃ ស្រាប់តែមានសភាពខុសប្លែកពីធម្មតា ដោយមានអាការចេះតែភ្លេចភ្លាំង និងមានជំងឺឈឺស្គមរីងរៃ ខំប្រឹងព្យាបាលដែរតែមិនជា ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះដេកនៅលើគ្រែក្រោមផ្ទះ ដោយមានធំក្លិនថ្នាំសម្លាប់សត្វកណ្ដុរនៅក្បែរខ្លូន ដោយឃើញសភាពបែបនេះ បងប្អូនបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ តែមិនអាចជួយបាន ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងខាងលើ មានគ្រូពេទ្យ អាជ្ញាធរ ភូមិ-ឃុំ រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារផឹកថ្នាំពុល ពិនិត្យរួចសមត្ថកិច្ច បានប្រគល់សាកសពទៅឲ្យក្រុមគ្រូសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់