ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី កម្លាំងជំនាញ ប៉ុស្តិ៍ បានចុះស្រាវជ្រាវបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់ ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។

ជនសង្ស័យឈ្មោះ ហួន ស្រីតូច ហៅបារាំង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ ។

សម្ភារដកហូតមាន៖ ក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់ ក្នុងនោះធំ០១កញ្ចប់ ។

បច្ចុប្បន្ន កម្លាំងជំនាញ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍នីតិវិធី៕

មតិយោបល់