ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២និង៤៥នាទី ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស កាច់សោកម៉ូតូ រួមមាន៖

១-ឈ្មោះ សុខ ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់កង់បី ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
២-ឈ្មោះ ប៉ាត់ ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិ-សង្កាត់ជាមួយគ្នា ។ ៣-ឈ្មោះ ជន សម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងដកហូតរួមមាន៖ ១-ដែកកាច់ចំនួន០១ ២-ម៉ូតូកង់បី (របស់ជនសង្ស័យធ្វើសកម្មភាព) ៣-ម៉ូតូម៉ាកហុងដា ស្តុបពីពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខតាកែវ 1M-9686 (របស់ជនរងគ្រោះ) ។

បច្ចុប្បន្ន ម៉ូតូម៉ាកស្កុបពីបានប្រគល់ឲ្យជនរងគ្រោះវិញ ដោយឡែកសំណុំរឿង និងជនសង្ស័យទាំង០៣នាក់ ការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនទៅ អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់