បាត់ដំបងៈ កាលពីវេលាម៉ោង ២ និង២៥នាទីរសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី១១ ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីយុវជនម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់។
ជនរងគ្រោះឈ្មោះ ប្រាជ ប៊ុហេង ភេទប្រុស អាយុ១៨ ឆ្នាំរស់នៅភូមិ-ឃុំកើហេតុ។
មូលហេតុ៖ ជនរងគ្រោះ បានផ្សាដែក ដោយខ្សែម៉ូទ័រមានស្នាមដាច់ ទើបបណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់តែម្ដង។
ក្រោយធ្វើការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់