ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងឡូឡា រួចទាញកាំបិតប៉័ងតោកាប់មកលើ ជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅមុខផ្ទះលេខ៤៩៤ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី។
ជនសង្ស័យឈ្មោះ បុង ស៊ីយុន ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិកើតហេតុ។
ជនរងគ្រោះទី១ ឈ្មោះភួន ទុយ ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថ បានយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដេរ ១៥ថ្នេរ។
ជនរងគ្រោះទី២ ឈ្មោះជា ស្រី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ បានយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។ អ្នកទាំង២នាក់ ស្នាក់នៅភូមិកើតហេតុ។
តាមដំណើររឿង ៖ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ភួន ទុយ និងមិត្តភក្តិឈរ និយាយគ្នាលេងនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងខ្លាំងដើរមក ដល់ស្រែកឡូឡា រួចយកកាំបិតប៉័ងតោកាប់ជនរងគ្រោះឈ្មោះ ភួន ទុយ ត្រូវចំកែងដៃ ខាងឆ្វេង និងកាប់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ជា ស្រីមុំ ដែលឈរនៅក្បែរនោះ ចំកំភួនដៃខាងឆ្វេង, ដើមដៃខាងឆ្វេង និងក បណ្តាលឲ្យរងរបួស ពេលនោះជនរងគ្រោះឈ្មោះ ភួន ទុយ ក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕
មតិយោបល់