ព័ត៌មានជាតិ

Fortuner ក្រឡាប់ផ្ងាជើងដោយមិនដឹងមូលហេតុនៅស្រុកស្ទឹងហាវ

ព្រះសីហនុ: កាលពីវេលាម៉ោង២និង០០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្រុម០៣ ភូមិ០៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្ថិតនៅតាមបណ្តោយផ្លូវតិរវិថីសម្តេចហ៊ុន សែន ចន្លោះបង្គោលលេខ១៦ និង១៧ មានករណី គ្រោះថ្នាក់ចរាចរ
ណ៍មួយកើតឡើងដោយយខ្លួនឯងបណ្តាលឲ្យក្រឡាប់ ដែលរថយន្តខាងលើម៉ាកFortuner ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2W
3055 . បើកបរដោយឈ្មោះ ឡុង និមល ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅបណ្តោះអាសន្នស្ថិតនៅភូមិ២ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីនុ (រោងចក្រអគ្គិសនីធ្យូងថ្ម)
ករណីខាងលើមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ។
បច្ចុប្បន្នករណីខាងលើនេះម្ចាស់រថយន្ត កំពុងរង់ចាំរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង ៕

 

មតិយោបល់