ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនជាតិវៀតណាម ម្នាក់បន្ទាប់ពីលួចទូក ហើយកំពុងជួសជុលនិងប្តូរពណ៍

កណ្តាល: ករណីអំពើលួច ទូកម៉ាស៊ីន កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២០ ចន្លោះម៉ោង១១និង០០នាទី ចំណុច ភូមិទួលអំពិល ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ០១ នាក់ឈ្មោះ ស៊ិន ង៉ា ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ ទួលអំពិល ឃុំ ពញាឮ ស្រុក ពញាឮ ខេត្តកណ្តាល។
ចំណែកជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ឈ្មោះ សុខ មឹង ហៅ ពៅ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិ អណ្តូងបី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖
-ទូក ប៉ាឡា០១ គ្រឿង ពណ៌ខៀវ លាយ ស ទំហំ ទទឹង ១.៩៤ ម៉ែត្រ បណ្ដោយ ១៣,៨៥ ម៉ែត្រ
-ម៉ាស៊ីនចាប់ទូក ០១ គ្រឿង កម្លាំង ១៥០សេះ
-ម៉ាស៊ីន បូមទឹក ០១ គ្រឿង។
នៅមុនកើតហេតុថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង៦និង០០ នាទីជនរងគ្រោះ បានចតទុកទូកម៉ាស៊ីន
របស់ខ្លួន នៅមាត់ទន្លេខាងក្រោយផ្ទះ ដោយបានចាក់សោរ
ច្រវាក់ត្រឹមត្រូវ។
លុះដល់ព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២០វេលាម៉ោង០៥និង០០នាទីព្រឹក ជនរងគ្រោះបានភ្ញាក់ពីដេកវិញបានដើរ
ទៅមើលទូកម៉ាស៊ីនរបស់ខ្លួន ស្រាប់តែបាត់មិនឃើញបានផ្អើលឆោឡោនាំគ្នា ជិះទូកតាមរករហូតដល់ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២០វេលាម៉ោង១១និង០០នាទីសាច់ញាតិ ជនរងគ្រោះ បាននាំគ្នាជិះរកតាមដងទន្លេ ក៏ប្រទះឃើញទូក
ម៉ាស៊ីន របស់ខ្លួន នៅមាត់ទន្លេក្នុងភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ និងបានឃើញជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពជួសជុលកែឆ្នៃនិងលាបថ្នាំ ប្តូរពណ៌ពីខៀវ ទៅជាពណ៌ខ្មៅ ឃើញដូច្នេះ បានរាយការណ៍ប្តឹង មូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌ
ច្បារអំពៅឲ្យជួយឃាត់ខ្លួនជនសង្ស័យ និងទូកម៉ាស៊ីនរបស់ខ្លួន រួចមកជនរងគ្រោះបានមក ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮ បន្ទាប់កម្លាំង កងរាជអាវុធហត្ថ បានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងជូន នគរបាលស្រុកពញាឮ ជាម្ចាស់ករណី ដើម្បីបន្តចាត់ការតាមនីតិវិធី។
-តាមចម្លើយ របស់ជនសង្ស័យ សុខ មឹងបានឆ្លើយថា៖ ទូកម៉ាស៊ីនខាងលើនេះ គឺខ្លួនបានទិញ ពីមនុស្សប្រុស០២ នាក់ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិ វៀតណាម ក្នុងតម្លៃ ១.២០០ដុល្លា ហើយខ្លួន យកទូកម៉ាស៊ីននោះមកជួសជុលកែឆ្នៃ និង លាបថ្នាំប្តូរពណ៌ទូក ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការរដ្ឋានស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់