ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការយកគ្រឿងចក្រ វាយរបងពង្រីកផ្លូវ

ភ្នំពេញ: ផ្លូវក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរនឹងចាប់ផ្តើបស្ថាបនាជាផ្លូវបេតុង ហើយនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះផងដែរ អាជ្ញាធរសង្កាត់ចោមចៅ៣ យកគ្រឿងចក្រ វាយកម្ទេចរបងផ្ទះពង្រីកផ្លូវ ដើម្បីចាកបេតុង ក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ បានឲ្យដឹងថា ដោយមានកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ទើបផ្លូវបេតុងកើតមានជាបន្តបន្ទាប់ ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ជាងនេះទៅទៀត កាត់បន្ថយការកកស្ទះលើដងផ្លូវ ហើយផ្លូវត្រូវស្ថាបនាពេលនេះ មានប្រវែង២៤០០ម៉ែត្រ ទំហំ៨ម៉ែត្រ មានដាក់ប្រព័ន្ធលូ ។

អាជ្ញាធរបន្តទៀតថា ទាំងនេះក្រោមកិច្ចអភិវឌ្ឍន៍ របស់សាលារាជធានីភ្នំពេញ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរ ចំណុចសំណង់ស្ពានអាកាសចោមចៅ ផ្លូវជាតិលេខ៤ ផ្លូវសហព័ន្ធរុស្សី ហើយមានដាក់ប្រព័ន្ធលូថ្មី ដើម្បីបញ្ជៀសនូវការជន់លិចទឹកភ្លៀង ក្នុងមូលដ្ឋានផងដែរ ៕

មតិយោបល់