ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបហ្គេមខុសច្បាប់ចំនួន ៤កន្លែង ឃាត់ខ្លួនជនជាតិចិន-ខ្មែរ ៥៦នាក់

ព្រះសីហនុ: នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនឹងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានចុះធ្វើការបង្ក្រាបទីតាំងភ្នាល់ហ្គេមខុសច្បាប់ជាបន្ដបន្ទាប់ចំនួន ៤ទីតាំង ស្ថិតក្នុងភូមិសាស្ដ្រសង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ។

ទីតាំងទី១ មណ្ឌលកំសាន្ដតាចុងហ័រ នៅភូមិ១ សង្កាត់លេខ៣ អ្នកកាន់កាប់ទីកន្លែងឈ្មោះ NENG CHUN PING ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន យើងពិនិត្យឃើញមាន៖
-តុល្បែងបាញ់ត្រី ចំនួន ៦តុ
-ស្លុតម៉ាស៊ីន ចំនួន ៣០ទូ
-អ្នកលេងចំនួន ១៧នាក់ (ស្រី:០១) ជាជនជាតិចិន
-បុគ្គលិក ០៦នាក់(ស្រី:០៤)
-លុយ ១០,៨១៣$ លុយខ្មែរ ២,០៤៣,០០០រ (របស់ម្ចាស់ទីតាំង)
-លុយ៥៩$ លុយខ្មែរ ២១៥០០រ (ជារបស់ភ្ញៀវ)
-ទូរស័ព្ទ ១៣គ្រឿង (ជារបស់ភ្ញៀវ) និងម៉ូតូ ០៣គ្រឿង
-សៀវភៅបញ្ជី ០៥ក្បាល និងឯកសារមួយចំនួន កាតបញ្ចូលប៉ុងហ្គេមមួយចំនួនធំ។

ទីតាំងទី២ នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ យីហោហ្គេមកំសាន្ដតាកវិនផៃ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ មានអ្នកកាន់កាប់ទីតាំងឈ្មោះ MENG YAO PENG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន ពិនិត្យឃើញមាន៖
-តុហ្គេមបាញ់ត្រី ០២តុ
-ទូហ្គេមនាគ ០៨ទូ
-ទូប៉ម ០៣ទូ
-ទូហ្គេមវ៉ៃគ្នា ០១ទូ
-សៀវភៅបញ្ជី ០៨ក្បាល ភ្ញៀវ ០៤នាក់ (ទូរស័ព្ទ០៥គ្រឿង)
-បុគ្គលិក ០២នាក់(ស្រី:០១) ទូរស័ព្ទ ០១គ្រឿង
-លុយ ១៤៧៨$ លុយ ៤០០០០រ កាក់ ៧០០កាក់ ។

ទីតាំងទី៣ គ្មានស្លាកយីហោ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ គ្រប់គ្រងដោយឈ្មោះ XU YI BIAO ភេទប្រុស អាយុ ២១ឆ្នាំ
យើងពិនិត្យឃើញមាន៖
-ទូហ្គេមត្រី ០២ទូ
-ទូហ្គេមសត្វចំនួន ០៨ទូ
-ទូហ្គេមវ៉ៃគ្នាចំនួន ០១ទូ
-កាក់ចំនួន៦០០កាក់ ឃាត់ខ្លួនម្នាក់ ។

ទីតាំងទី៤ យីហោកាស៊ីណូ ហៃទុនវ៉ាន ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់៣ គ្រប់គ្រងដោយឈ្មោះ អ៊ឹង គ័ង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ពិនិត្យឃើញមាន៖
-លុយ ៣២៦៩$ (ដកពីកាស៊ីណូ) លុយ ៣៣៧៨$(ដកពីអ្នកលេង)
-ទូរស័ព្ទដៃចំនួន២២គ្រឿង
-តុហ្គេមបាញ់ត្រី ០៥គ្រឿង
-ម៉ាស៊ីនស្លុត ១៨ទូ
-ទូចាក់សេះ ០៤ទូ
-ទូចាប់តុក្កតា ០១ទូ ឃាត់ខ្លួនថៅកែ និងបុគ្គលិក ៤នាក់ ឃាត់ខ្លួនអ្នកលេង ២៣នាក់ ។

សរុបទាំង៤ ទីតាំងខាងលើពិនិត្យឃើញមាន៖
-ឃាត់ខ្លួនមនុស្ស ៥៦(ស្រី:០៦នាក់) ខ្មែរ ២០នាក់(ស្រី:០៥) ជនជាតិចិន ៣៦នាក់(ស្រី:០១)
-ទូរបាញ់ត្រី ១៥តុ
-ស្លុតម៉ាស៊ីន ៦០ទូ
-លុយដុល្លា ១៨,៩៣៨$
-លុយខ្មែរ ២,៨៣០,០០០៛
-ម៉ូតូ ០៣គ្រឿង
-ទូរស័ព្ទដៃ ៣៩គ្រឿង
-សៀវភៅបញ្ជី ០៥ក្បាល និងឯកសារមួយចំនួន
-កាក់ហ្គេម ១៣០០កាក់
-កាតបញ្ជូលប៉ុងលេងហ្គេម មួយចំនួនធំ ។

ជនសង្ស័យខាងលើបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរតាមនីតិវិធី រីឯទូហ្គេមបាញ់ត្រី និងស្លុតម៉ាស៊ីន លោកព្រះរាជអាជ្ញារង បានឯកភាពឲ្យរក្សាទុកក្នុងទីតាំងដែលបានពិនិត្យជាក់ស្ដែង ដើម្បីមានចំណាត់ការបន្ដនៅពេលក្រោយទៀត ៕

មតិយោបល់