ព័ត៌មានជាតិ

ករណីប្រទះឃើញសពបុរសម្នាក់ ស្លាប់ដោយសារអំពើឃាតកម្ម នៅក្រុងតាខ្មៅ

កណ្ដាល: នៅថ្ងៃទី៨​ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទី ចំណុចចុងស្ពានព្រែកអ្នកតា ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីប្រទះឃើញសាកសព។
ជនរងគ្រោះម្នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែលជាង ៥០ឆ្នាំ កម្ពស់ ១.៧៤ ម៉ែត្រ សក់ខ្លីស្លូត ពាក់អាវដៃវែងកបើក មានឡេវពណ៌ប្រផេះខោជើងខ្លីមានហោប៉ាវសងខាង ពណ៌ទឹកដោះគោ អត់មានលីអូ ។

វត្ថុតាងចាប់យក៖
-មួកការពារពណ៌ខ្មៅ ០១
-ស្បែកជើងស៊កពណ៌ខ្មៅ០១គូរ ។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរ បានឲ្យដឹងថា៖នៅថ្ងៃទី០៨.០៦.២០២០ វេលាម៉ោង ១៧.៣៥
នាទី បានប្រទះឃើញសាកសពដេកស្លាប់នៅក្រោមចុងស្ពានព្រែកអ្នកតា នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរាយ
ការណ៍ជូនមេភូមិ ប៉ុស្តិ៍រកាខ្ពស់ និងជូនសមត្ថកិច្ចផ្នែកជំនាញខេត្ត និងក្រុងចុះធ្វើការពិនិត្យ ។

សមាសភាពចូលរួមពិនិត្យ៖
-ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាលគ្រូពេទ្យ អាជ្ញាធរពិនិត្យឃើញថា៖ សាកសព មនុស្សប្រុស ស្លាប់ផ្កាប់មុខ មុខមានស្នាមមុតក្រោមចិញ្ចើមខាងស្តាំប្រវែង ៨ ស.ម ជំរៅ ចេញខួរមកក្រៅ មានស្នាមបាក់ខ្ទង់ច្រមុះ កាត់ទទឹងបញ្ឆិតខ្ទង់ច្រមុះដល់ឆ្អឹងថ្ពាល់ ខាងឆ្វេងផុងដល់ក្នុងប្រវែង ១៧ ស.ម គ្មានធ្មេញ (ធ្មេញគ្រហ៊ុប) នៅសល់ធ្មេញថ្គាម២លើក្រោមខាងស្តាំ ។ ក ធម្មតា ឯសាកសពមានសភាពហើម ធំក្លិន ។

ការសន្និដ្ឋាន៖ ការពិនិត្យរបស់សមត្ថកិច្ចជំនាញ បច្ចេកទេសខេត្តកណ្តាល ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ អំពើ ឃាតកម្ម ។ សាកសព ត្រូវបានអាជ្ញាធរយកទៅបូជា តាមប្រពៃណីនៅវត្តព្រះសីហនុរាជ្ស ហៅវត្តឈូងលាភ ។

ករណីនេះ សមត្ថកិច្ចបន្ដប្រកាសស្វែងរក អត្តសញ្ញាណជនរងគ្រោះ និងសាច់ញាតិ ក្រុមគ្រួរសារ ដើម្បីចូលរួមសហការ ។ សមត្ថកិច្ចបន្តស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីឈានមកកំណត់បាន អត្តសញ្ញាណជនសង្ស័យ និងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់