សៀមរាបៈ នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅ វេលាម៉ោង ០៩និង៤៥នាទី រលត់ទៅវិញនៅវេលាម៉ោង ១០និង៣០នាទី ករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ម្ចាស់ផ្ទះឈ្មោះ កយ គីន អាយុ ៣៣ឆ្នាំ មុខរបរ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកបន្ទាយស្រី និងប្រពន្ធឈ្មោះ សៅ ស្រីពេជ្រ អាយុ ២៧ឆ្នាំ មានទីលំនៅកើតហេតុខាងលើ ។
បណ្ដាលឲ្យរងការខូចខាត៖
– ផ្ទះទំហំ ៨ម x ២០ម សំណង់ថ្ម ដំបូលប្រក់ក្បឿង (ឆេះប្រហែល៤០%)
– មាស ចំនួន ១ដំឡឹង
– ប្រាក់ខ្មែរ ចំនួន ៥០លានរៀល
– ឯកសារប្លង់ដី (វត្តដំណាក់ធ្លកវាទិ៍) ចំនួន ១ច្បាប់
– អត្តសញ្ញាណប័ណ្ណឪពុកម្តាយ និងសម្ភារៈធំៗមួយចំនួនជាច្រើនទៀត ។
អន្តរាគមន៍ពន្លត់៖ មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ដោយសារមានការជួយពន្លត់ពីប្រជាពលរដ្ឋក្បែរនោះ បានទាន់ពេលវេលា ។
មូលហេតុ៖ ទុស្សេខ្សែភ្លើង៕
មតិយោបល់