ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៦និង៥០ នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅជាន់ទី០២ មួយកន្លែងបានកើតឡើង ទីតាំងកើតហេតុ ស្ថិតបណ្តោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕








មតិយោបល់