ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទីរសៀល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីរជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចបន្ទប់ជួលក្នុងភូមិ៤ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឃុត ដាភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ ពេលឃាត់ខ្លួនសមត្ថកច្ចដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ធំ ទូរស័ព្ទ ០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៍ខ្មៅ គ្មានផ្លាកលេខ។
សមត្ថកិច្ចបញ្ជាក់ថា លុះដល់វេលាម៉ោង១៤និង៣០នាទី នៅក្នុងផ្ទះចាំដីមួយកន្លែងនៅចំណុចពយម៉ាចូវក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ បន្តទៀត៖
១-ឈ្មោះ លាន ធី(ហៅជាងឡុង) ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (អ្នកចែកចាយ) ។
២-ឈ្មោះ ឯម សាធ ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកប្រើប្រាស់) ។
៣-ឈ្មោះ ជួន ហានី ភេទ ស្រី អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកប្រើប្រាស់) ។
៤-ឈ្មោះ ឆាយ ស្រីលីន ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរធ្វើការនៅកាស៊ីណូ មានទីលំនៅអូរ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (អ្នកប្រើប្រាស់)។
៥-ឈ្មោះ មឿន ស្រីដា ភេទ ស្រី អាយុ ៣២ឆ្នាំ មុខរបរ ខារ៉ាអូខេ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកប្រើប្រាស់) ។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមានដូចខាងក្រោម៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១១ កញ្ចប់ ( ធំ៣ តូច៨ )។
-ទូរសព្ទ័ដៃចំនួន ០៧គ្រឿង
-ម៉ូតូម៉ាក អ៊ែរប្លែក ពណ៌ខ្មៅលាយក្រហម គ្មានផ្លាកលេខ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់