ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Shun Yanagisawa ជាជនជាតិជប៉ុន មានគម្រោងជិះកង់ជុំវិញពិភពលោករយៈពេលពីរឆ្នាំ ចូលជួបសម្តែងការគួរសម និងសំណេះសំណាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅភ្នំពេញ។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានឲ្យមន្រ្តីនៅតាមមន្ទីរព័ត៌មានខេត្តដែលលោក Shun Yanagisawa ត្រូវធ្វើដំណើរឆ្លងកាត់ រៀបចំទទួលអាហារ និងកន្លែងស្នាក់រហូតដល់លោក Shun Yanagisawa ឆ្លងព្រំដែនទៅប្រទេសវៀតណាម។
សូមបញ្ជាក់ផងដែរថា លោក Shun Yanagisawa បានបាត់កង់នៅកម្ពុជា ហើយបានរកឃើញវិញ ដោយនគរបាលសង្កាត់ស្ទឹងមានជ័យ និងបានប្រគល់ឲ្យលោកវិញ ដើម្បីបន្តដំណើរទៅមុខទៀត។ ហើយលោក Shun Yanagisawa នឹងបន្តដំណើរចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទីច័ន្ទទី០៨ ខែសីហា ខាងមុខនេះ៕








មតិយោបល់