ថៃ: អាជ្ញាធរថៃបានចូលរួមនៅក្នុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញគាំទ្រដោយពួកយោធា ដែលត្រូវបានបង្កើនយុទ្ធនាការសាធារណៈជាមួយគណៈកម្មការរៀបចំការបោះឆ្នោត (EC)
ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ជាច្រើនទៀត នៅទូទាំងប្រទេសដើម្បីទាក់ទាញអ្នកបោះឆ្នោត ដូចដែលពួកគេបានព្យាករណ៍ថា អ្នកបោះឆ្នោតមានរហូតដល់ទៅ ៨០ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៥ សីហា ឆ្នាំ២០១៦នេះ។
ពេលវេលាដូចគ្នានេះដែរប្រធាននិងសមាជិកជាច្រើនរូបនៃគណៈកម្មការសេចក្តីព្រៀងរដ្ឋធម្មនុញ្ញ (CDC) បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាសាធារណៈដើម្បីឱ្យឆ្លើយសំណួរពីសាធារណជនអំពីសេចក្តីព្រាងច្បាប់ធម្មនុញ្ញថ្មីនេះ។ បន្ទាប់ពីការរិះគន់ថា CDC មិនបានផ្តល់ព័ត៌មានលម្អិតគ្រប់គ្រាន់នោះទេដែលទាក់ទងទៅនឹងសេចក្តីព្រាងធម្មនុញ្ញដល់សាធារណជន។
ប៉ូលិសថៃបានកេណ្ឌមន្រ្តីនគរបាលជាង ២០០.០០០នាក់ ដើម្បីរក្សាសន្តិសុខទៅកាន់តំបន់បោះឆ្នោត ៩៤.០០០កន្លែង នៅទូទាំងប្រទេសនេះ នៅថ្ងៃធ្វើប្រជាមតិនៅថ្ងៃអាទិត្យខាងមុននេះ ខណៈរដ្ឋាភិបាលបានច្រានចោលមិនចូលរួមបោះឆ្នោតនេះ ដែលលើកឡើងដោយស្ថានទូតបរទេសជាច្រើនអំពីភាពតានតឹងផ្នែកនយោបាយ អាចនឹងកើតមានអំពើហិង្សាណាមួយនៅថ្ងៃបោះឆ្នោត។
មុនពេលការធ្វើរដ្ឋប្រហារ អង្គការឯករាជ្យតុលាការមានតួនាទីសំខាន់ ដើម្បីបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន តាមរយៈរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានចោទប្រកាន់អំពើពុករលួយ។ តុលាការធម្មនុញ្ញត្រូវបានជាប់ពាក់ព័ន្ធក្នុងការហាមប្រាមគណបក្សនយោបាយនិងបោះឆ្នោតតាំងពីឆ្នាំ២០០៧ ទុកជាមោឃៈ។
សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ មិនបានអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីជាប់ឆ្នោត មានសិទ្ធិទទួលបានអំណាច ប៉ុន្តែអនុញ្ញាតឱ្យរដ្ឋាភិបាលយោធាបច្ចុប្បន្នតែងតាំងព្រឹទ្ធសភា ដែលអាចកាន់អំណាចអស់រយៈពេលប្រាំឆ្នាំបន្ទាប់។
សូមបញ្ជាក់ថា មនុស្សចំនួន ៥០,៥លាននាក់មានសិទ្ធិគ្រប់គ្រាន់សម្រាប់បោះឆ្នោតធ្វើប្រជាមតិនៅថ្ងៃអាទិត្យនេះ។ ហើយការបោះឆ្នោតនឹងចាប់ផ្តើមនៅម៉ោង ៨ព្រឹក និងបញ្ចប់នៅម៉ោង ៤រសៀល៕





មតិយោបល់