កំពង់ ស្ពឺ ៖ រឿងដ៏រន្ធត់មួយដែលបានកើតឡើងដោយមានមនុស្ស៣នាក់ ជាម្ដាយនិងកូនបានស្លាប់នៅក្នុងភ្នក់ភ្លើងទាំងកណ្ដាលអធ្រាត្រនៅ ក្នុងផ្ទះដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់កាលពីវេលាម៉ោង 23 និង38នាទីយប់ ឈានចូលថ្ងៃទី23 ខែតុលា ឆ្នាំ 2014ស្ថិតនៅភូមិតាព្រះ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺត្រូវបានពលរដ្ឋជាច្រើនបានលើកឡើងថា អាជ្ញាធរមាន សមត្ថកិច្ចបានទំលាក់ការស៊ើបអង្កេតដោយមិនដឹងមូលហេតុ។
តាមសេចក្តីរាយការណ៏បានបញ្ជាក់ថា បើគិតចាប់ករណីឆេះផ្ទះនេះកើតឡើង មកដល់ពេលនេះមានរយះពេល ១២ថ្ងៃមកហើយ ដែលជារយះមួយក្នុងការ ស៊ើបអង្កេតលើករណី ភ្លើងឆេះផ្ទះខាងលើ ។ប៉ុន្តែករណីនេះត្រូវបានបងប្អូនជន រងគ្រោះក៏ជាអ្នកស្រុកមានការខកចិត្តដោយសារតែអាជ្ញាធរមានសមត្ថកិច្ច បានទំលាក់ការស៊ើបអង្កេតនេះទាំងក្រុមគ្រួសារជនរងគ្រោះមិនអស់ចិត្ត ។ ហើយការសន្និដ្ឋានរបស់សមត្ថកិច្ច ជាជំហានដំបូងថា ហេតុការណ៍ឆេះផ្ទះនេះអាចបណ្ដាលមកពីមានមនុស្សលួចដុត ឬមានការឆ្លងចរន្តភ្លើងចេញពីរថយន្ត ព្រោះហេតុថាភ្លើងបានផ្ដើមឆេះចេញពីបន្ទប់ដាក់រថយន្ត។ ប៉ុន្តែសមត្ថកិច្ចក៏មិនទាន់ហ៊ានសន្និដ្ឋានច្បាស់លាស់នោះទេ។
យោងតាមតាមពាក្យចចាមអារាមរបស់អ្នកភូមិថា ករណីនេះជាករណីមនុស្ស ឃាតដោយគិតទុកជា មុនដោយមានមូលហេតុ ៣យ៉ាងធំៗ ទី១ ម្ចាស់ផ្ទះជាស្ត្រី មេម៉ាយដែលបានលែងលះមិនចុះសំរ៉ុងគ្នាតែនៅមានទំនាក់នងនិងគ្នា ទី២ ការឆាបឆេះចំពេលភ្លៀងយ៉ាងខ្លាំង តែភ្លើងបានឆេះចំណុចកាំជណ្តើររហូតជន រងគ្រោះទាំង៣នាក់មិនអាចចុះរួច ទី៣ មូលហេតុម្យ៉ាងទៀតដែលគួរយកចិត្តទុក ដាក់នោះគឺអណ្តាតភ្លើងបានឆាបឆេះពីរោងដាក់ឡានទៅខ្នងផ្ទះលឿនចំពេលភ្លៀងយ៉ាងខ្លាំងហាក់ដូច ជាគេប្រើសាំងដុត ដែលជាហេតុមិនឲ្យ មនុស្ស នៅលើ ផ្ទះមិនអាចគេចខ្លួនបាន ។
ពលរដ្ឋក្នុងស្រុកភ្នំស្រួចជាច្រើនសុទ្ធតែបានលើកយករឿងនេះមកនិយាយគ្រប់ៗគ្នាថាបើសិនសមត្ថកិច្ចទំលាក់ការស៊ើបនេះចោលវាអាចបង្កផលប៉ះពាល់ដល់ សតិអារម្មណ៏របស់គ្រួសារជនរងគ្រោះ ដែលកំពង់កើតទុក្ខ ។
ក្រុមអ្នកច្បាប់នៅក្នុងខេត្តកំពង់ស្ពឺជាច្រើនបានបញ្ជេញទស្សនះក្នុងលក្ខខណ្ឌសុំ មិនបញ្ចេញឈ្មោះបាននិយាយថាពួកគាត់មានការសោកស្តាយលើករណីនេះដែល សមត្ថកិច្ចមិនព្រមបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ ដែលអាចធ្វើឲ្យ ពលរដ្ឋបាត់បងជំនឿមកលើស្ថាបន័ច្បាប់ ។
សូមបញ្ជាក់ថាការឆេះផ្ទះនោះបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានរួមមានម្តាយឈ្មោះ ខឹម មុត ភេទស្រី 47 ឆ្នាំ និងកូនៗទាំង២នាក់មានឈ្មោះ សឿន ឡុង ភេទប្រុស 19 ឆ្នាំ និងឈ្មោះ សឿន ឡាវ ភេទប្រុស 11 ឆ្នាំដែលកំពុងលង់លក់ក្នុងដំណេក មិនអាចរត់ទាន់។
អ្នកភូមិជាច្រើនដែលបានមកឈរមើលក្នុងហេតុការណ៏នេះម្នាក់បានបង្ហូរទឹកភ្នែកសំដែងនៅក្តីអាណិតអាសូរដល់ក្រុមគ្រួសារខាងលើមិនសមណាជួបហេតុយ៉ាងអាក្រក់បែបនេះឡើយ ។ហើយបានសំណូមពរដល់អាជ្ញាធរ មេត្តា ស្រាវជ្រាវ ឲ្យបានល្អិតល្អន់ក្នុងករណីនេះដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះអស់ចិត្ត ។ក្រុមអ្នកភូមិម្នាក់បានបង្ហូរទឹកភ្នែកគ្រប់ៗគ្នាដោយសារ ភាព រន្ធត់និងករណីភ្លើងឆេះនេះ និងមិនសមគ្មានមានអ្នកណាដឹងជួយពន្លត់ទាន់ យ៉ាងសោះ ។
ពេលនេះអ្នកភូមិបានដឹងឲ្យថានៅតាមរោងចក្រជាច្រើនក្នុងខេត្តកំពង់ស្ពឺបាននាំគ្នារៃអង្គាស់ប្រាក់គ្នាដើម្បីមកជួយដល់ក្រុមគ្រួសារសពនិងធ្វើបុណ្យផងដែរ ៕
មតិយោបល់