ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ សូមជំរាបជូនសាធារណៈមតិទាំងអស់ជូនជ្រាប៖
– ព្រឹត្តិការណ៍ព័ត៌មានបង្ហោះក្នុងសង្គមហ្វេសបុក ករណីម្ចាស់ភោជនីយ៍ដ្ឋានឈ្មោះ ធារ៉ា មានជំលោះជាមួយភរិយា នឹងត្រូវបានបុគ្គលិកជួយចូលឃាត់ ហើយត្រូវម្ចាស់ហាងប្រើអំពើហិង្សាយកចានគប់ នឹងទាត់ធាក់បុគ្គលិក ចំពោះហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី នៅចំណុចផ្លូវ១០៨ កែង៥១ សង្កាត់វត្តភ្នំ ប៉ុន្តែជនរងគ្រោះជាបុគ្គលិកពុំបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនោះទេ លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី សមត្ថកិច្ចបានឃើញព័ត៌មានបង្ហោះក្នុងហ្វេសបុកជាសាធារណៈ។ ចំពោះករណីខាងលើនេះ ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ នឹងប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់ទីតាំងធ្វើការកោះហៅម្ចាស់ហាងមកសាកសួរ នឹងបន្តចំណាត់ការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីអនុវត្តន៍តាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ៕
ព័ត៌មានជាតិ
មតិយោបល់