ព័ត៌មានជាតិ

បុរសម្នាក់ ធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងម្ខាង

ភ្នំពេញ: កាលពីវេលាម៉ោងជាង១០ យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយលោតពីលើស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់ (បាក់ជើងម្ខាង) ។

ជនរងគ្រោះឈ្មោះ ចាន់ មាសពិសាល មុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង រស់នៅម្ដុំច្រមុះ ជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅវេលាកើតហេតុ គេឃើញជនរងគ្រោះ មិនដឹងមានបញ្ហាអ្វី មកដលើចំណុចទីតាំងខាងលើ រួចក៏លោតសម្លាប់ខ្លួន ពីលើស្ពានអាកាសស្ទឹងមានជ័យតែម្ដង បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងម្ខាង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យលោកសង្ឃផងដែរ៕

មតិយោបល់