ព័ត៌មានជាតិ

បុគ្គលិកបេនឡាន តាយ សេង ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងម៉ូតូ

រតនគិរី: នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ និងម៉ូតូ នៅចំណុចមុខអង្គការ Mag ជិតវត្តភ្នំស្វាយ ស្ថិតក្នុងភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។

ម្ចាស់មូតូម៉ាក ហុងដា ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ រតនគិរី 3A-5165 មានឈ្មោះ ខឹម សុខាន់ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូបង្រៀនមានទីលំនៅភូមិដីឡូតិ៍ ឃុំជ័យឧត្តដ ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានរងរបួសនោះទេ ចំណែកអ្នករួមដំណើរជាមួយត្រូវជាប្រពន្ធមានឈ្មោះ ឃុន ស្រីនី អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ រងរបួសស្រាល ជិះក្នុងទិសដៅពីកើតទៅលិច ។

ភាគីម្ខាងទៀតជិះម៉ូតូម៉ាក ( អ៉ិច ហ្សេនធឺ ) ពណ៌ខ្មៅ គ្មានផ្លាកលេខ មានឈ្មោះ សឿន ហ័ង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរ បុគ្គលិកបេនឡានតាយសេង (ស្លាប់នៅនឹងកន្លែង ) ចំណែកអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ វីរះ ដាវិក ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅជាមួយគ្នា មុខរបរ បុគ្គលិកបេនឡាន តាយ សេង រងរបួសធ្ងន់ ប្រេះឆ្អឹងជើងខាងឆ្វេង ជិះក្នុងទិសដៅពីកើតទៅលិច ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក ប៉ុស្ដិ៍បឹងកន្សែង ដើម្បីចាត់ការតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់