ឧត្តរមានជ័យៈ លោកអធិការរងស្រុកចុងកាល់ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post News ថា មានករណីស្រ្តីម្នាក់ ឆក់ខ្សែភ្លើងស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ស្រ្តីរងគ្រោះខាងលើមានអាយុ៤៥ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក។
លោកអធិការរងស្រុកចុងកាល់ បានបញ្ជាក់ពីមូលហេតុ ដោយសារជនរងគ្រោះអូសម៉ូទ័របូមទឹក ឆ្លងចរន្តបណ្តាលឲ្យស្លាប់តែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់