ព្រះវិហារៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរស្រ្តីនិងកុមារ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីរំលោភសេពសន្ថវៈលើអនីតិជន តាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះ បច្ចុប្បន្នរស់នៅ ខេត្តព្រះវិហារ បានរៀបរាប់នូវហេតុការណ៍ថា កាលពីខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី គឺកូនស្រីរបស់គាត់អាយុ១២ឆ្នាំ ត្រូវបានជនសង្ស័យ០៣នាក់ ចាប់រំលោភ នៅចំណុចអូរជ្រកបេង ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យដែលឃាត់ខ្លួនបាន៖ ទី១ ឈ្មោះ ចាន់ បោន ហៅក្រៅ បោយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ,ទី២ ឈ្នោះ សោម ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករ,ទី៣ ឈ្មោះ វី រ៉ាវី ហៅក្រៅ តឿ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ, ជនសង្ស័យទី១ និងទី២ រស់នៅភូមិ-ឃុំជាមួយជនរងគ្រោះ ចំណែកជនសង្ស័យទី៣ រស់នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ហើយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕






មតិយោបល់