(បន្ទាយមានជ័យ)ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ យោធិនសុខាភិបាល មកពីអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ចំនួន ១៥នាក់ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យចំនួន ១៤នាក់ សរុបចំនួន ២៩នាក់ ចាប់ផ្តើមចុះបំពេញប្រតិបត្តិការ រួមគ្នាជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមាមជ័យ យកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលខ៥១ បានបញ្ជាក់ថា តបតាមសំណូមពររបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ ដើម្បីជួយពន្លឿនការយកសំណាក កាត់បន្ថយការឆ្លងរីករាលដាលជំងឺឆ្លកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត។
សូមជម្រាបជូនថា កងកម្លាំងពេទ្យយោធា ទាំង២អង្គភាពបានហ្វឹកហ្វឺនជំនាញបច្ចេកទេស យកសំណាករយះពេល២ថ្ងៃ ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយមានគ្រូបណ្តុបណ្តាលមកពីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ៕
មតិយោបល់