ព័ត៌មានជាតិ

ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ និងម៉ូតូ

កណ្ដាល: នៅថ្ងៃអាទិត្យទី០៩រោច ខែជេស្ឋឆ្នាំជូតព-ស២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥នឹង៤៥នាទី នៅលើស្ពានមត្តិភាពកម្ពុជាចិន(ស្ពានព្រែកតាមាក់)ចន្លោះគីឡូម៉ែត្រ២៦-២៧ ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA ធន់C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1C-4707 បើកបរដោយឈ្មោះ ស៊ឹង កញ្ញា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិព្រែកក្បេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ)(ពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា អ្នករួមដំណើរឈ្មោះ សៀម ផល្លា ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិព្រែកក្បេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (មិនពាក់មួកសុវត្ថិភាព)(ស្លាប់នៅនឹងកន្លែងកើតហេតុ)។ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបង្កបានវ៉ាជែងស្របពេលនោះ មានរថយន្តមួយគ្រឿងម៉ាក HYUNDIA ប្រភេទដឹកទំនិញ ពណ៌ស ពាក់ផ្លាក លេខយ០៩២៤-ភព៣ បើកបរដោយឈ្មោះ ភួន ស៊ុយ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិក្រាំងចិន ឃុំក្រាំងអាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីកើតទៅលិច(ស្របទិសគ្នា)
រួមដំណើរ(គ្មាន)។

សភាពនៃរឿងហេតុ៖ សេចក្ដីសន្និដ្ឋាន មុនពេលកើតហេតុមានមួយគ្រឿងម៉ាកខាងលើ បានវ៉ាជែងនឹងរថយន្តខាងស្ដាំ ខ្វះការប្រុងប្រយ័ត្នហើយបានជ្រុលទៅប៉ះនឹងឃឿនស្ពាន បណ្ដាលឲ្យដួលស្របពេលមានរថយន្តមួយគ្រឿង បើកនៅពីក្រោយម៉ូតូបានកិនបណ្ដាលឲ្យ(រងរបួសធ្ងន់ម្នាក់បញ្ជូនទៅមន្ទីរពេទ្រភ្នំពេញ) និងម្នាក់ទៀត(ស្លាប់នៅនឹងកន្លែងកើតហេតុ)។

ខូចខាតសម្ភារ:៖
-ម៉ូតូមួយគ្រឿង(ស្រាល)
-រថយន្តមួយគ្រឿង(ស្រាល)

ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី អ្នកបើកបររថយន្ត ត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច វត្ថុតាងសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកមករក្សាទុក នៅអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕

មតិយោបល់