ភ្នំពេញៈ នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មីងរបស់ជនរងគ្រោះ បានប្រាប់សារព័ត៌មាន Post News ថា គាត់បានបាត់ខ្លួនក្មួយស្រី មិនដឹងទៅណាទេ រហូតមកទល់ពេលនេះ មិនទាន់មានដំណឹងនៅទ្បើយ។
យុវតីខាងលើឈ្មោះ កេក អីលា អាយុ១៦ឆ្នាំ រស់នៅភូមិត្រាវ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង ៦ និង០០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ក្រោយការបាត់ខ្លួន ក្រុមគ្រួសារ និងសាច់ញាតិ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីជួយស្វែងរកដំណឹងរងគ្រោះផងដែរ។
បើបងប្អូនណាបានស្គាល់ ឬឃើញនៅកន្លែងណា សូមជួយផ្ដល់ដំណឹងដល់សមត្ថកិច្ចមូលដ្ឋាន ដែលនៅជិតបង្កើយ ឬផ្ដល់តាមរយៈទូរស័ព្ទលេខ៖ 097 77 35 957៕
មតិយោបល់