ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី មានករណីមនុស្សដេកស្លាប់ កើតឡើង ០១លើក នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សពឈ្មោះ ហេង វុឌ្ឍណារិន្ទ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបររាជការ(ក្រសួងធម្មការ) ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សពកម្កល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យ ។
តាមការសន្និដ្ឋាន លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយជំងឺលើសឈាម ៕
មតិយោបល់