ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង១៥ និង ៣០ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ មានករណីភ្លៀងធ្លាក់ខ្លាំងមួយមេ លាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៧ខ្នងផ្ទះ(ធ្ងន់០១ខ្នង.មធ្យម០៣ខ្នង.ស្រាល
០៣ខ្នង) នៅក្នុងឃុំស្ទឹងត្រង់មានចំនួន ០៣ភូមិ។
មានដូចខាងក្រោម៖
១.ភូមិទួលខ្ពស់ចំនួន ០១ខ្នងផ្ទះ៖
-ម្ចាស់ផ្ទះឈ្មោះ ព្រាប យ៉ន ភេទប្រុស អាយុ ៤៩ឆ្នាំ របើកស័ង្កសីអស់ ១០សន្លឹក(ស្រាល)។
២.ភូមិថ្នល់បត់ចំនួន ០៤ខ្នងផ្ទះ ៖
១.ម្ចាស់ឈ្មោះ ឡុង ចេវ ភេទប្រុស អាយុ៥៤ឆ្នាំ របើកក្បឿងអស់ ៣០០សន្លឹក(មធ្យម) ។
២.ម្ចាស់ឈ្មោះ ម៉ី សៀន ភេទប្រុស អាយុ៦៦ឆ្នាំ របើកស៊ីប្រូអស់ ៤០សន្លឹក(មធ្យម)។
៣.ម្ចាស់ឈ្មោះ ជុំ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ដួលរលំផ្ទះទាំងស្រុង(ធ្ងន់)។
៤.ម្ចាស់ឈ្មោះ សួស យីម ភេទប្រុស អាយុ៣៥ឆ្នាំរបើកស៊ីប្រូអស់ ៣០សន្លឹក(មធ្យម)។
៣.ភូមិស្ទឹងត្រង់ចំនួន ០២ខ្នងផ្ទះ ៖
១.ម្ចាស់ឈ្មោះ ព្រុំ វង់ ភេទស្រី អាយុ៦៦ឆ្នាំ របើកស័ង្កសី២សន្លឹក(ស្រាល)។
២.ម្ចាស់ឈ្មោះ ជ្រិញ ចាន់ថុល ភេទប្រុស អាយុ៥១ឆ្នាំ របើកស័ង្កសី១០សន្លឹក(ស្រាល)។
មតិយោបល់