កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០មានករណីការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល វេលាម៉ោង៨និង៤០នាទី ចំណុចភូមិកណ្តាលទឹកឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្តារ ឃាត់ខ្លួនជនជាប់ចោទ ម្នាក់ឈ្មោះ ម៉ូ ភ័ស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតទីលំនៅបច្ចុប្បន្ន ភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖១៤៥ដកបចខ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ របស់លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកណ្តាល ។ ប្រព្រឹត្តនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែកខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖ ១៤៥ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ របស់លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ពីបទហិង្សាដោយយចេតនា ប្រព្រឹត្តនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីថ្ងៃទី០៦ខែវិច្ចការឆ្នាំ២០១៩ ករណីនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី ៕



មតិយោបល់