ព័ត៌មានជាតិ

ម៉ូតូ០៨គ្រឿង នគរបាលខេត្តស្វាយរៀង ប្រកាសរកម្ចាស់ដែលបាត់ ទៅទទួលយក

ស្វាយរៀង: ដំណឹងស្វែងរកម្ចាស់ម៉ូតូ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាពិនិត្យភិនភាគម៉ូតូ លេខតួ លេខម៉ាស៊ីន និងឆ្នាំផលិត ជាពិសេសផ្លាកលេខម៉ូតូទាំង០៨គ្រឿងខាងលើ ជាវត្ថុតាងដែលសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ និងបានដកហូតម៉ូតូជាប់ទាក់ទង ក្នុងបទល្មើសលួច (ម៉ូតូ) ប្រពឹ្រត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

សូមធ្វើការទំនាក់ទំនងមកកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ១-លោកវរសេនីយ៍ឯក គឹម ឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ (Tel: 0886171551)
២-លោកអនុសេនីយ៍ទោ ថោង សុវណ្ណរិទ្ធី នាយផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងជាប្រធានក្រុមជំនួយការផែនការងារនគរបាលព្រហ្មទណ្ឌ (Tel: 071 6930990) ៕

មតិយោបល់