ព័ត៌មានជាតិ

មុខសញ្ញាសង្ស័យចំនួន ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ២នាក់ ក្នុងករណីឃាតកម្មគិតទុកជាមុន ប្អូនថ្លៃកាប់បងថ្លៃស្លាប់

ពោធិ៍សាត់: ករណីឃាតកម្មគិតទុកជាមុន កើតហេតុនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី នៅចំណុចផ្ទះបាយរបស់ ជនរងគ្រោះស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ បានទទួលព័ត៌មានតាមទូរស័ព្ទពីលោកមេភូមិបំណក់
ឃុំឈើតុំ ឈ្មោះ យឹម ចន្នី អាយុ ៥៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរថា៖ កាលពីថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០និង០០នាទី មានករណីប្អូនថ្លៃ កាប់បងថ្លៃស្លាប់ ពេលទទួលបានព័ត៌មានសមត្ថកិច្ច បានចុះស្រាវជ្រាវ កំណត់បានមុខសញ្ញាសង្ស័យចំនួន៧នាក់ ស្រី១នាក់ ក្នុងនោះ
បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ស្រី១នាក់៖
១-ឈ្មោះ ញុំង ធីម អាយុ ៣៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ អ្នកផ្សំគំនិត ។
២-ឈ្មោះ ប៉ាត លី អាយុ ៤២ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ អ្នកផ្សំគំនិត ត្រូវជាប្រពន្ធជនរងគ្រោះ។

សាកសពជនរងគ្រោះឈ្មោះ ប្រាក់ ប៊ន អាយុ ៤៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (ជាប្តីចុង) ស្រុកកំណើតនៅភូមិចម្ការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះត្រូវជនសង្ស័យសម្លាប់រួចសែងយកទៅដាក់ក្នុងឡត៍ដុតធ្យូង (ឡត៍ចាស់)រួចកាប់ដីបិទជិត ដែលមានចម្ងាយពីផ្ទះជនរងគ្រោះទៅកន្លែង
ដាក់សពនៅព្រៃខាងកើតចម្ងាយប្រហែល១,៥០០ម៉ែត្រ នៅចំណុច(បឹងឡេវអាវ) ស្ថិតនៅភូមិបំណក់ ឃុំឈើ ស្រុកក្រគរ ។
រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចបានរកសាកសពឃើញ ហើយរាយការណ៍ជូនលោកព្រះរាជអាជ្ញា និងលោកស្នងការសុំកម្លាំង
បច្ចេកទេសខេត្ត និងលោកគ្រូពេទ្យបច្ចេកទេស ខេត្តចុះពិនិត្យសាកសព ក្រោយការពិនិត្យសាកសព ឃើញមានស្នាមកាប់និងពូថៅចំនួន៤កន្លែង លើត្រចៀកខាងឆ្វេង១កន្លែង, ថ្ពាល់ខាងឆ្វេង១កន្លែង,កខាងឆ្វេង ១កន្លែង,លើចង្កេះខាងឆ្វេង១កន្លែង,និងវាយជាំពី
លើក្បាល១កន្លែង ។

ជនសង្ស័យទាំង ២នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការ
អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ង ២០និង៣៥នាទី ដើម្បីរៀបចំនីតិវិធី ។

ចំពោះជនសង្ស័យចំនួន ៥នាក់ទៀត កំពុងស្រាវជ្រាវបន្ត ៕

មតិយោបល់