ភ្នំពេញៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ០០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ពាក់ព័ន្ធបទល្មើស ប៉ុនប៉ងឃាតកម្ម (យកកាំបិតប៉័ងតោកាប់បណ្តាលឲ្យត្រូវជនរងគ្រោះ ចំគុម្ពត្រចៀកខាងមុខ ទៅផ្នែកខាងលើចំហៀងខាងឆ្វេង នៃស្បែកក្បាលប្រវែង ៣-៤ សង់ទីម៉ែត្រ និងជំរៅ ២-៣ សង់ទីម៉ែត្រ រងរបួសជាទម្ងន់) និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅតូបលេខ៧A ផ្សារសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០ និង ០០ នាទី តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ២៦២ អយជ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធីមាន៖
ជនសង្ស័យឈ្មោះ ពេជ្រ ដេវីត ហៅ វីត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម៉ូតូ ស្នាក់នៅផ្ទះលេខអា៣០ ផ្លូវបេតុង ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ហាក់ ណាំហេង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន អគារម៉ាលីនបន្ទប់លេខ១៥ជាន់ទី៤ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់ម៉ូតូ ។
សម្ភារៈបាត់បង់៖ -ខ្សែកមាស ទម្ងន់មួយតម្លឹង ចំនួន ០១ ខ្សែ ។ ស្នាមរបួស៖ -របួសដោយកាប់ពីគុម្ពត្រចៀកខាងមុខ ទៅផ្នែកខាងលើចំហៀងខាងឆ្វេង នៃស្បែកក្បាលប្រវែង ៣-៤ សង់ទីម៉ែត្រ និងជំរៅ ២-៣ សង់ទីម៉ែត្រ ព្រមទាំងបានដេរចំនួន ៨-៩ ថ្នេរ ។
ហេតុការណ៍៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០ និង ០០ នាទី មានករណីប៉ុនប៉ងឃាតកម្ម (យកកាំបិតប៉័ងតោកាប់ បណ្តាលឲ្យត្រូវជនរងគ្រោះ ចំគុម្ពត្រចៀកខាងមុខទៅផ្នែកខាងលើចំហៀងខាងឆ្វេង នៃស្បែកក្បាលប្រវែង៣-៤ សង់ទីម៉ែត្រនិងជំរៅ ២-៣ សង់ទីម៉ែត្ររងរបួសជាទម្ងន់) និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅតូបលេខ៧A ផ្សារសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០ និង ០០ នាទី បង្កឡើងដោយជនសង្ស័យឈ្មោះ ពេជ្រ ដេវីត ហៅ វីត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ នៅពេលជនរងគ្រោះឈ្មោះ ហាក់ ណាំហេង និងមិត្តភក្តិចំនួន០២នាក់ កំពុងអង្គុយផឹកស៊ី នៅជិតតូបកន្លែងឪពុករបស់ជនសង្ស័យលក់ម៉ូតូ ពេលនោះជនសង្ស័យឈ្មោះ ពេជ្រ ដេវីត ហៅ វីត កំពុងជួយរៀងចំអីវ៉ាន់ឪពុករបស់វាទុក ឃើញដូច្នោះជនរងគ្រោះឈ្មោះ ហាក់ ណាំហេង ក៏បានហៅជនសង្ស័យឈ្មោះ ពេជ្រ ដេវីត ហៅ វីត មកចូលរួមផឹកស៊ីជាមួយដែរ ពេលជនសង្ស័យមកដល់ជនរងគ្រោះឈ្មោះ ហាក់ ណាំហេង បានទៅគៀកស្មារបស់ជនសង្ស័យ ធ្វើឲ្យជនសង្ស័យយល់ច្រឡំថា វាយក្បាលរបស់ខ្លួន ហើយជនសង្ស័យឈ្មោះ ពេជ្រ ដេវីត ហៅ វីត ខឹងជាមួយជនរងគ្រោះរួចជនសង្ស័យ ក៏ដើរត្រឡប់ទៅតូបលក់ម៉ូតូរបស់ឪពុកខ្លួន ដែលនៅជិតនោះ យកកាំបិតប៉័ងតោ រួចដើរត្រឡប់មកកន្លែងដែលជនរងគ្រោះកំពុងអង្គុយផឹកស៊ីវិញ រួចធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវក្បាលរយះចេញឈាម និងដងខ្លួនរងរបួសជាទម្ងន់ រួចហើយជនសង្ស័យរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់